ប្រជុំគណៈកម្មការរៀបចំលើកទី២ ដើម្បីពិភាក្សាលើការត្រៀមធ្វើជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្ដាលអាស៊ាន ឆ្នាំ២០២២
នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ តាមរយៈប្រព័ន្ធសន្និសីទវិដេអូ Zoom, ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានអញ្ជើញចូលរួមប្រជុំគណៈកម្មការរៀបចំលើកទី២ ដើម្បីពិភាក្សាលើការត្រៀមធ្វើជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្ដាលអាស៊ាន ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង និងតំណាងអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួង។ កិច្ចប្រជុំនេះមានគោលបំណងជួបពិភាក្សាលើការរៀបចំសមិទ្ធផលអាទិភាពសម្រាប់វិស័យហិរញ្ញវត្ថុ និងកិច្ចការរៀបចំផ្សេងៗ ដើម្បីត្រៀមលក្ខណៈឱ្យបានគ្រប់ជ្រុងជ្រោយក្នុងការធ្វើជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុលើកទី២៦ (26th AFMM), កិច្ចប្រជុំរួមរវាងរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្ដាលអាស៊ានលើកទី៨ (8th AFMGM) និងកិច្ចប្រជុំពាក់ព័ន្ធ នៅអំឡុងចុងខែមីនា ឆ្នាំ២០២២នេះ។