Comment are off
ប្រជុំគណៈកម្មការត្រួតពិនិត្យ និង គណៈកម្មការវាយតម្លៃឯកសារដេញថ្លៃផ្គត់ផ្គង់ឧបករណ៍ សម្ភារ និងសេវាបច្ចេកវិទ្យាព័ត៌មាន
នាព្រឹកថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០១៧ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានដឹកនាំប្រជុំគណៈកម្មការត្រួតពិនិត្យ និង គណៈកម្មការវាយតម្លៃឯកសារដេញថ្លៃផ្គត់ផ្គង់ឧបករណ៍ សម្ភារ និងសេវាបច្ចេកវិទ្យាព័ត៌មាន ដើម្បីពិនិត្យលើលក្ខខណ្ឌវាយតម្លៃឯកសារដេញថ្លៃ និង ពិនិត្យលើកញ្ចប់ឯកសារដេញថ្លៃផ្គត់ផ្គង់មជ្ឈមណ្ឌលទិន្នន័យ ។