Comment are off
ប្រជុំកិច្ចការផ្ទៃក្នុងអគ្គលេខាធិការដ្ឋាន និងវឌ្ឍនភាពការងារប្រចាំខែតុលានាំ២០១៧
កាលពីរសៀលថ្ងៃទី ១០ ខែ វិច្ឆិកា ឆ្នាំ ២០១៧ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, អគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងអគ្គលេខាធិការដ្ឋានប្រចាំខែតុលា ឆ្នាំ២០១៧ ជាមួយគ្រប់នាយកដ្ឋានក្រោមឱវាទរបស់ខ្លួន។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងស្ដាប់នូវបញ្ហាប្រឈម និងសំណូមពរនានារបស់គ្រប់នាយកដ្ឋាន និងពិនិត្យពិភាក្សាលើរបៀបវារៈសំខាន់ៗចំនួនពីរ គឺ ១. វឌ្ឍនភាពការអនុវត្តការងារប្រចាំថ្ងៃរបស់អគ្គលេខាធិការដ្ឋាន និង ២. វឌ្ឍនភាពការអនុវត្តការងារកែទម្រង់របស់អគ្គលេខាធិការដ្ឋាន។