Comment are off
ជំនួបសម្ដែងគារវកិច្ច និងជម្រាបជូនអំពីវឌ្ឍនភាពវិស័យពិការភាព និងផ្ដល់អនុសាសន៍ល្អៗ ក្នុងការលើកស្ទួយជនមានពិការភាពក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសជម្រុញការអនុវត្តច្បាប់ស្ដីពី “កិច្ចការងារ និងលើកកម្ពស់សិទ្ធិជនពិការ”
នាព្រឹកថ្ងៃទី ០៩ ខែ កក្កដា ឆ្នាំ ២០២០ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានអញ្ជើញអមឯកឧត្តម ឆាន់ វឌ្ឍនៈ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទទួលជួបលោកស្រី ម៉ាក់ ម៉ូនិកា នាយិកាប្រតិបត្តិអង្គការជនពិការកម្ពុជា (អពក) និងក្រុមការងារ ដើម្បីអនុញ្ញាតឱ្យសម្ដែងគារវកិច្ច និងជម្រាបជូនអំពីវឌ្ឍនភាពវិស័យពិការភាព និងផ្ដល់អនុសាសន៍ល្អៗ ក្នុងការលើកស្ទួយជនមានពិការភាពក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសជម្រុញការអនុវត្តច្បាប់ស្ដីពី “កិច្ចការងារ និងលើកកម្ពស់សិទ្ធិជនពិការ” ឱ្យកាន់តែទូលំទូលាយ។