Comment are off
ជួបពិភាក្សាការងារជាមួយឯកឧត្តម Tokihiro Nakamura អភិបាលខេត្ត EHIME នៃប្រទេសជប៉ុន
ឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអនុញ្ញាតអោយឯកឧត្តម Tokihiro Nakamura អភិបាលខេត្ត EHIME នៃប្រទេសជប៉ុន អមដោយថ្នាក់ដឹកនាំខេត្តនិងធុរៈជនជប៉ុនមួយចំនួន បានជួបពិភាក្សាការងារ ដើម្បីផ្លាស់ប្តូរព័ត៌មាន និងចែករំលែកវឌ្ឍនភាពការងារពាក់ព័ន្ធនឹងកិច្ចដំណើរការអភិវឌ្ឍកម្ពុជានាពេលបច្ចុប្បន្ន និងពេលអនាគត នាឱកាសដំណើរទស្សនកិច្ចរបស់ឯកឧត្តមនៅប្រទេសកម្ពុជា នាព្រឹកថ្ងៃ ១៦ ខែ មករា ឆ្នាំ ២០១៨ នៅទីស្តីការក្រសួង ។
ប្រភព៖ ហ្វេសប៊ុកក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ