ជួបជាមួយក្រុមការងារ JICE
នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អមដោយថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃការិយាល័យបណ្តុះបណ្តាល និងអភិវឌ្ឍន៍ធនធានមនុស្សនៃនាយកដ្ឋានបុគ្គលិក ព្រមទាំងអតីតនិស្សិតទទួលអាហារូបករណ៍របស់ JICE ដែលជាមន្ត្រីរាជការក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានទទួលជួបសំណេះសំណាលជាមួយតំណាងមជ្ឍមណ្ឌលសហប្រតិបត្តិការអន្តរជាតិ-ជប៉ុន (JICE) ដើម្បីពិនិត្យពិភាក្សាពីតម្រូវការធនធានមនុស្ស, ការអភិវឌ្ឍវិជ្ជាជីវៈមន្ត្រីរាជការ និងការបណ្តុះបណ្តាលមន្ត្រីរាជការ ប្រកបដោយសក្តានុពល តាមរយៈជំនួយរបស់ជប៉ុនចំពោះកម្មវិធីអាហារូបករណ៍សម្រាប់ការអភិវឌ្ឍធនធានមនុស្ស (JDS)។ ទន្ទឹមនេះ គោលបំណងចម្បងនៃកម្មវិធី JDS គឺគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ជាពិសេសការបណ្តុះបណ្តាលបន្តថ្នាក់អនុបណ្ឌិត នៅប្រទេសជប៉ុន។