ចំកិច្ចប្រជុំជាមួយតំណាងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ដើម្បីត្រៀមរៀបចំសិក្ខាសាលាពិគ្រោះយោបល់ជាមួយយុវជន លើសេចក្តីព្រាងឯកសារចក្ខុវិស័យ និងគោលនយោបាយអភិវឌ្ឍវិស័យសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា
រសៀលថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ ២០១៨ នៅទីស្តីការឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ មានរៀបចំកិច្ចប្រជុំជាមួយតំណាងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ដើម្បីត្រៀមរៀបចំសិក្ខាសាលាពិគ្រោះយោបល់ជាមួយយុវជន លើសេចក្តីព្រាងឯកសារចក្ខុវិស័យ និងគោលនយោបាយអភិវឌ្ឍវិស័យសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា។ កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅក្រោមកិច្ចសហការដឹកនាំដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហរិញ្ញវត្ថុ និងជាអនុប្រធានប្រចាំការនៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ (កបស) ទទួលបន្ទុកជាប្រធានក្រុមការងារដឹកនាំរៀបចំឯកសារគោលនយោបាយនិងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា និង ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា, ដោយមានការចូលរួមពីសំណាក់តំណាងក្រុមការងារ ស.ស.យ.ក និងសមាជិក ទីប្រឹក្សា អគ្គលេខាធិការរង នៃ កបស សរុបសមាសភាពចូលរួមប្រមាណជាង ៤០រូប។ ជារួម ការរៀបចំឯកសារក្របខណ្ឌចក្ខុវិស័យនេះ មានគោលបំណង់ក្តាប់យកមកវិញនូវមោទនភាពជាតិ និងការកសាងជាតិទំនើបមួយដ៏រស់រវើក ក្នុងបំណងប្រាថ្នាប្រែក្លាយកម្ពុជាទៅជាប្រទេសចំណូលខ្ពស់, រដ្ឋរឹងមាំ, សង្គមយុត្តិធម៌, ពលរដ្ឋមានសមត្ថភាព និងបរិស្ថានរស់នៅល្អប្រសើរ ជាដើម។