កិច្ចពិភាក្សាលើកិច្ចដំណើរការការងារច្រកចេញចូលតែមួយ ទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ,
ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានសម្របសម្រួលរៀបចំកិច្ចពិនិត្យពិភាក្សាលើកិច្ចដំណើរការការងារច្រកចេញចូលតែមួយ ទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាមួយគ្រប់អគ្គនាយកដ្ឋានពាក់ព័ន្ធ និងដោយមានការចូលរួមពីសំណាក់មន្ត្រីបង្គោលរបស់អង្គភាពនីមួយៗ ដែលបម្រើការងារនៅ ចចម ទីស្ដីការក្រសួង ផងដែរ។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យពិភាក្សាលើវឌ្ឍនភាពការងារ ក៏ដូចជាដើម្បីដោះស្រាយនូវសំណូមពរ និងបញ្ហាប្រឈមនានា នៃកិច្ចដំណើរការការងារ ចចម ទីស្ដីការក្រសួង ក្នុងគោលដៅធ្វើយ៉ាងណាឱ្យការផ្ដល់សេវាសាធារណៈដែលជាសមត្ថកិច្ចរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជូនសាធារណៈជន កាន់តែមានគុណភាព និងប្រសិទ្ធភាពខ្ពស់ថែមទៀត។