Comment are off
កិច្ចប្រជុំ “ច្រកចេញចូលតែមួយ” ក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ
នាព្រឹកថ្ងៃទី ០៥ ខែ មេសា ឆ្នាំ ២០១៨ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានរៀបចំប្រជុំក្រុមការងារសម្រាប់កិច្ចប្រជុំ “ច្រកចេញចូលតែមួយ” ក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារ ដែលរៀបចំឡើងក្នុងគោលបំណងពិនិត្យពិភាក្សាលើការអនុវត្តអាករពិសេសលើមុខទំនិញជាផលិតផលស៊ីម៉ង់ត៍ដែលផលិតក្នុងស្រុក ដោយមានការចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ, តំណាងអគ្គនាយកដ្ឋានពន្ធដារ, តំណាងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា, តំណាងអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធ និងសមាជិកក្រុមការងារ។