Comment are off
កិច្ចប្រជុំអន្តរក្រសួងត្រៀមរៀបចំកិច្ចប្រជុំពេញអង្គគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុប
នារសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ តាមរយៈប្រព័ន្ធសន្និសីទវីដេអូ, ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានអញ្ជើញចូលរួមកិច្ចអន្តរក្រសួងដោយការចូលរួមពីថ្នាក់ដឹកនាំទទួលបន្ទុកកិច្ចការ European Union របស់ក្រសួង ស្ថាប័ន ដើម្បីពិនិត្យពិភាក្សាត្រៀមរៀបចំកិច្ចប្រជុំពេញអង្គគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុប លើកទី១១ ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំនៅថ្ងៃទី១០-១១ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះ នៅទីក្រុងសៀមរាប។