Comment are off
កិច្ចប្រជុំស្វែងរកដំណោះស្រាយលើបញ្ហាប្រឈមក្នុងកិច្ចការដោះស្រាយផលប៉ះពាល់ដោយសារគម្រោងសាងសង់អាងទឹក
នារសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំសម្របសម្រួលប្រជុំពិភាក្សាពីវឌ្ឍនភាពនិងបញ្ហាប្រឈមលើការងារដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រវ៉ៃកូជំហានទី២ ដោយមានការចូលរួមពីឯកឧត្តមអគ្គនាយកនៃអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍។ កិច្ចប្រជុំនេះ មានគោលបំណងស្វែងរកដំណោះស្រាយលើបញ្ហាប្រឈមក្នុងកិច្ចការដោះស្រាយផលប៉ះពាល់ដោយសារគម្រោងសាងសង់អាងទឹក ។ គម្រោងកសាងអាងទឹកនេះនឹងផ្តល់នូវប្រភពទឹកសម្រាប់ប្រើប្រាស់និងស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលក្នុងខេត្តចំនួនបួន គឺខេត្តព្រៃវែង, ខេត្តស្វាយរៀង, ខេត្តកំពង់ចាមនិងខេត្តត្បូងឃ្មុំ ។