កិច្ចប្រជុំស្តីពីការចរចាថ្លៃ លើការងារសាងសង់អគារការិយាល័យរបស់អាជ្ញាធរជាតិសំបូរព្រៃគុកនិងអគាររបស់សកលវិទ្យាល័យតេជោសែន កំពង់ធំ
នារសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានដឹកនាំកិច្ចប្រជុំស្តីពីការចរចាថ្លៃ
លើការងារសាងសង់អគារការិយាល័យរបស់អាជ្ញាធរជាតិសំបូរព្រៃគុកនិងអគាររបស់សកលវិទ្យាល័យតេជោសែន កំពង់ធំ ដោយមានសមាសភាពអញ្ជើញចូលរួមពីតំណាងអាជ្ញាធរជាតិសំបូរព្រៃគុក, រដ្ឋបាលខេត្តកំពង់ធំ ,ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ, នាយកក្រុមហ៊ុនសាងសង់ និងមន្រ្តីពាក់ព័ន្ធ។ គោលបំណងនៃការរៀបចំកិច្ចប្រជុំនេះគឺ ធ្វើឡើងដើម្បីពិនិត្យលើការងារចាំបាច់ដែលត្រូវសាងសង់ ជាពិសេសដើម្បីធ្វើការចរចាបញ្ចុះថ្លៃសាងសង់ ក្នុងគោលដៅកាត់បន្ថយចំណាយជាអតិបរិមា និងសន្សំសំចៃថវិកាជាតិ ដោយគ្រោងនឹងសាងសង់ក្នុងឆ្នាំ ២០២០ ។