កិច្ចប្រជុំលើសេចក្ដីព្រាងប្រកាសស្ដីពីការកែសម្រួលរចនាសម្ព័ន្ធ តួនាទី និងភារកិច្ច របស់ក្រុមការងារយេនឌ័រក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
នាព្រឹកថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ២០២០ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គលេខាធិការ និងជាអនុប្រធានក្រុមការងារយេនឌ័រក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារយេនឌ័រប្រចាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមការដឹកនាំរបស់លោកជំទាវ កែវ ចរិយា រដ្ឋលេខាធិការ និងជាអនុប្រធានប្រចាំការក្រុមការងារយេនឌ័រក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាអនុប្រធាន និងសមាជិកក្រុមការងារទាំងអស់។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យពិភាក្សាប្រមូលធាតុចូលបន្ថែមលើរបៀបវារៈចំនួន ២ គឺ ១.សេចក្ដីព្រាងប្រកាសស្ដីពីការកែសម្រួលរចនាសម្ព័ន្ធ តួនាទី និងភារកិច្ច របស់ក្រុមការងារយេនឌ័រក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ២. ផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រ ឆ្នាំ ២០២០ – ២០២៣ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។