Comment are off
កិច្ចប្រជុំលើកទី៣ អាណត្តិទី២ របស់ក្រុមប្រឹក្សាភិបាលនៃ ផមក
នារសៀលថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ២០២១, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃផ្សារមូលបត្រកម្ពុជា បានដឹកនាំកិច្ចប្រជុំលើកទី៣ អាណត្តិទី២ របស់ក្រុមប្រឹក្សាភិបាលនៃ ផមក តាមប្រព័ន្ធសន្និសិទវីដេអូ ។ កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក, សមាជិកក្រុមប្រឹក្សាភិបាល, និង មន្ត្រីត្រួតពិនិត្យរដ្ឋ ព្រមទាំងថ្នាក់ដឹកនាំ និង មន្ត្រីបច្ចេកទេសនៃ ផមក មួយចំនួន ។
អង្គប្រជុំបានពិនិត្យពិភាក្សាលើរបៀបវារៈសំខាន់ៗមួយចំនួនដែលសុទ្ធតែជាសកម្មភាពគាំទ្រដល់ការងារ និង កម្មវិធីអភិវឌ្ឍផ្សារមូលបត្រកម្ពុជា រួមមាន៖ លទ្ធផលការងារប្រចាំត្រីមាសទី១ និងទី២ នៃឆ្នាំ២០២១ រហូតមកដល់បច្ចុប្បន្ន, ការពិនិត្យលទ្ធភាពអាចចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិរបស់ក្រុមហ៊ុនថ្មី ដែលគ្រោងចុះបញ្ជីនៅលើទីផ្សារកំណើន (Growth Board) នៃ ផមក (ដែលនឹងក្លាយជាក្រុមហ៊ុនចុះបញ្ជីទី២ នៅលើទីផ្សារកំណើន), ពិនិត្យ និង អនុម័តជាគោលការណ៍លើការចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយអង្គភាពព័ត៌មាន និង ផ្សេងៗ ៕