Comment are off
កិច្ចប្រជុំរវាងក្រុមការងារផ្នែកនីតិកម្ម ពន្ធដារ និង អភិបាលកិច្ច (ក្រុម “ឃ”) និងសមាគមឧស្សាហកម្មថ្នាំជក់កម្ពុជា
នារសៀលថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០២១, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមការងារផ្នែកនីតិកម្ម ពន្ធដារ និង អភិបាលកិច្ច (ក្រុម “ឃ”) រួមជាមួយឯកឧត្តមរដ្ឋលេខាធិការ រស់ សីលវ៉ា បានប្រជុំជាមួយសមាគមឧស្សាហកម្មថ្នាំជក់កម្ពុជា ដើម្បីស្តាប់ការធ្វើបទបង្ហាញស្តីពីរបាយការណ៍សិក្សាស្រាវជ្រាវពីការធ្វើពាណិជ្ជកម្មបារីខុសច្បាប់ ។ សមាសភាពចូលរួមពីសមាគមឧស្សាហកម្មថ្នាំជក់កម្ពុជា រួមមាន៖ ក្រុមហ៊ុន JTI, BAT, Huotraco, PMI និង ក្រុមហ៊ុនស្រាវជ្រាវ Kantar ។ កិច្ចប្រជុំនេះមានគោលបំណងស្វែងយល់ពីខ្លឹមសារក្នុងរបាយការណ៍សិក្សា និង ស្តាប់សំណូមពរពីសមាគម ពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្មបារី ៕