Comment are off
កិច្ចប្រជុំមួយជាមួយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ នៃអគ្គលេខាធិការដ្ឋាន ដើម្បីពិនិត្យពិភាក្សាពីលទ្ធភាពនៃការធ្វើប្រតិភូកម្មមុខងារ និងតួនាទីភារកិច្ចមួយចំនួនដែលអាចធ្វើទៅបាន
ក្នុងគោលបំណងចូលរួមចំណែកអនុវត្ត និងគាំទ្រឱ្យបានកាន់តែពេញទំហឹង និងគ្រប់ជ្រុងជ្រោយអនុលោមតាមកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា, នាព្រឹកថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ២០១៩ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំមួយជាមួយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ នៃអគ្គលេខាធិការដ្ឋាន ដើម្បីពិនិត្យពិភាក្សាពីលទ្ធភាពនៃការធ្វើប្រតិភូកម្មមុខងារ និងតួនាទីភារកិច្ចមួយចំនួនដែលអាចធ្វើទៅបាន ព្រមទាំងបានកែសម្រួល និងកាត់បន្ថយនីតិវិធីអនុវត្តការងារមួយចំនួនដែលមានលក្ខណៈវែងអន្លាយ និងមិនចាំបាច់ ក្នុងគោលដៅពន្លឿននីតិវិធីអនុវត្តការងារឱ្យកាន់តែមានភាពឆាប់រហ័ស ទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពនិងគុណភាពការងារខ្ពស់។