Comment are off
កិច្ចប្រជុំពេញអង្គរដ្ឋសភា ដើម្បីឆ្លង សេចក្តីព្រាងច្បាប់ចំនួន ៤
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងថ្នាក់ដឹកនាំក្រសួង អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពេញអង្គរដ្ឋសភា ដើម្បីឆ្លង សេចក្តីព្រាងច្បាប់ចំនួន ៤ រួមមាន៖ សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ ២០២១, សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៩, សេចក្តីព្រាងច្បាប់ស្តីពីមូលបត្ររដ្ឋ និងសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និង ការប្រព្រឹត្តទៅ នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ នៅវិមានរដ្ឋសភា, នាថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០២០ ។
ប្រភព៖ ហ្វេសប៊ុកក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ