Comment are off
កិច្ចប្រជុំពីការប្រើប្រាស់មុខងារនៃប្រព័ន្ធ FMISសម្រាប់ការគ្រប់គ្រងថវិកា និងការគ្រប់គ្រងការផ្លាស់ប្តូរ ព្រមទាំងការរៀបចំយុទ្ធសាស្ត្រពង្រីកសម្រាប់ជំហានទី៣ (២០២១-២០២៥)
នាថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២០ ដែលជាថ្ងៃបញ្ចប់បេសកម្មពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តគម្រោង FMIS របស់មូលនិធិរូបិយវត្ថុអន្តរជាតិ និងក្រោមកិច្ចដឹកនាំរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការនិងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS ក្រុមបេសកកម្មបានរាយការណ៍ជូន នូវរបកគំហើញពីការជួបពិភាក្សាជាមួយភាគីពាក់ព័ន្ធរបស់គម្រោង។ ដែលក្នុងនោះជារួមមាន ជាវឌ្ឍនភាពដ៏ល្អប្រសើររបស់គម្រោងក្នុងការពង្រីកទៅកាន់គ្រប់ក្រសួង-ស្ថាប័នដែលសម្រេចបានជាស្ថាពរ និងបញ្ហាប្រឈមសំខាន់ៗមួយចំនួនលើទិដ្ឋភាពនៃការការប្រើប្រាស់មុខងារនៃប្រព័ន្ធ FMISសម្រាប់ការគ្រប់គ្រងថវិកា និងការគ្រប់គ្រងការផ្លាស់ប្តូរ ព្រមទាំងការរៀបចំយុទ្ធសាស្ត្រពង្រីកសម្រាប់ជំហានទី៣ (២០២១-២០២៥)។