Comment are off
កិច្ចប្រជុំពិភាក្សា ស្ដីពីការរៀបចំផែនការចុះរៀបចំប័ណ្ណសម្គាល់កម្មសិទ្ធិលើដីរដ្ឋ
នាព្រឹកថ្ងៃទី ០៣ ខែ មិថុនា ឆ្នាំ ២០២០ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា ស្ដីពីការរៀបចំផែនការចុះរៀបចំប័ណ្ណសម្គាល់កម្មសិទ្ធិលើដីរដ្ឋ ក្រោមអធិបតីភាពដឹកនាំដោយឯកឧត្តម ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួង។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពន្លឿនការងារចុះបញ្ជីដីរដ្ឋ (ការធ្វើប័ណ្ណកម្មសិទ្ធិលើអចលនវត្ថុរបស់រដ្ឋ) ដោយមិនយកកម្រៃសេវាសាធារណៈស្របតាមប្រកាសអន្តរក្រសួងលេខ ៣៥៦ សហវ.ប្រក ចុះថ្ងៃទី ២៦ ខែ មីនា ឆ្នាំ ២០១៩ រវាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។