Comment are off
កិច្ចប្រជុំពិភាក្សា ដើម្បីត្រៀមសម្រាប់វិបស្សនា ស្តីពីការរៀបចំគម្រោងចំណូល-ចំណាយថវិកា នៃកសហវ នៅខេត្តរតនគីរី
នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ នៅទីស្ដីការទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារថវិកា កម្រិតបច្ចេកទេស របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំសម្របសម្រួលកិច្ចប្រជុំជាមួយលោកអនុប្រធាន និងលោក លោកស្រី ដែលជាសមាជិក សមាជិកា នៃក្រុមការងារថវិកាកម្រិតបច្ចេកទេស ដើម្បីធ្វើការពិនិត្យពិភាក្សាពីកិច្ចការងារសំខាន់ៗមួយចំនួនដើម្បីត្រៀមខ្លួនសម្រាប់ការរៀបចំវិបស្សនា ស្ដីពីការរៀបចំគម្រោងចំណូល-ចំណាយថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៧ នាពេលខាងមុខ នៅខេត្តរតនគិរី។