Comment are off
កិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំនីតិវិធីបច្ចេកទេស និងយន្តការក្នុងការរៀបចំការប្រឡងជ្រើសរើសបេក្ខជនចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
នាព្រឹកថ្ងៃទី ៩ ខែ មករា ឆ្នាំ ២០១៩ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការប្រឡង បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំនីតិវិធីបច្ចេកទេស និងយន្តការក្នុងការរៀបចំការប្រឡងជ្រើសរើសបេក្ខជនចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីតំណាងក្រសួងមុខងារសាធារណៈ, តំណាងអង្គភាពប្រឆាំងអំពើពុករលួយ និងសមាជិកសមាជិកានៃគណៈកម្មការប្រឡង។