Comment are off
កិច្ចប្រជុំពិភាក្សាស្ដីពីគម្រោងចំណូល-ចំណាយ ឆ្នាំ២០១៩ របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត ដោយមានការចូលរួមពីក្រុមការងារថវិការបស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទាំងអស់
នារសៀលថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០១៨ នៅសណ្ឋាគារសាន់វេ, អគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំកិច្ចប្រជុំពិភាក្សាស្ដីពីគម្រោងចំណូល-ចំណាយ ឆ្នាំ២០១៩ របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត ដោយមានការចូលរួមពីក្រុមការងារថវិការបស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទាំងអស់។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងសម្អាតជាចុងក្រោយ លើគម្រោងចំណូល-ចំណាយរបស់ ឆ្នាំ២០១៩ របស់មន្ទីរ ដែលបានធ្វើការបូកសរុបរួចរាល់ ក្នុងគោលដៅធ្វើយ៉ាងណាឱ្យគម្រោងដែលបានរៀបចំនេះ កាន់តែមានសុក្រឹត្យភាព គុណភាព និងប្រកបដោយប្រសិទ្ធភាពខ្ពស់ថែមមួយកម្រិតទៀត។