Comment are off
កិច្ចប្រជុំពិភាក្សាលើការងារដោះស្រាយផលប៉ះពាល់ដោយសារគម្រោងសាងសង់អគារទីស្នាក់ការ និងហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារអន្តរជាតិជ្រៃធំ
នារសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ នៅទីស្តីការក្រសួងសេដឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំសម្របសម្រួលកិច្ចប្រជុំពិភាក្សាលើការងារដោះស្រាយផលប៉ះពាល់ដោយសារគម្រោងសាងសង់អគារទីស្នាក់ការ និងហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារអន្តរជាតិជ្រៃធំ ដោយមានការចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ, ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកណ្តាល, ឯកឧត្តមអគ្គលេខាធិការក្រសួង,ឯឧត្ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធ និងឯកឧត្តម លោក លោកស្រីតំណាងអង្គភាពពាក់ព័ន្ធ។
គោលបំណងនៃកិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យលើវឌ្ឍនភាពនៃការដោះស្រាយសំណងផលប៉ះពាល់ និងការកំណត់ប្រភេទក្រុមដីដែលត្រូវដោះស្រាយសំណងជូនម្ចាស់ក្បាលដី។