កិច្ចប្រជុំពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីលទ្ធផលនៃការអនុវត្តថវិកាឆមាសទី១ និងការប៉ាន់ស្មានលទ្ធផលនៃការអនុវត្តថវិកាឆ្នាំ២០២២
នាព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ តាមរយៈប្រព័ន្ធសន្និសីទវីដេអូ, ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីលទ្ធផលនៃការអនុវត្តថវិកាឆមាសទី១ និងការប៉ាន់ស្មានលទ្ធផលនៃការអនុវត្តថវិកាឆ្នាំ២០២២ ក្រោមអធិបតីភាពដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង, ប្រធានអង្គភាពក្រោមឱវាទក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធនៃគ្រប់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដើម្បីជួបពិភាក្សាប្រមូលធាតុចូលបន្ថែម និងកែសម្រួលសេចក្ដីព្រាងរបាយការណ៍ស្ដីពីលទ្ធផលនៃការអនុវត្តថវិកាឆមាសទី១ និងការប៉ាន់ស្មានលទ្ធផលនៃការអនុវត្តថវិកាឆ្នាំ២០២២ ដែលអគ្គនាយកដ្ឋានជំនាញបានរៀបចំព្រាងមក ដើម្បីសម្រេចបានជារបាយការណ៍មួយពេញលេញ មុននឹងក្រសួងដាក់ជូនប្រមុខរាជរដ្ឋាភិបាល រដ្ឋសភា និងព្រឹទ្ធសភា នៅក្នុងខែកក្កដា ឆ្នាំ២០២២ នេះ។