Comment are off
កិច្ចប្រជុំពិភាក្សាលើសេចក្ដីព្រាងកម្រិតបច្ចេកទេសនៃចក្ខុវិស័យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឆ្នាំ២០៣០
នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ តាមរយៈប្រព័ន្ធអនឡាញ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងាររៀបចំចក្ខុវិស័យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកម្រិតថ្នាក់ដឹកនាំ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើសេចក្ដីព្រាងកម្រិតបច្ចេកទេសនៃចក្ខុវិស័យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឆ្នាំ២០៣០ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាសមាជិក សមាជិកា និងមន្ត្រីជំនាញពាក់ព័ន្ធ នៃក្រុមការងាររៀបចំចក្ខុវិស័យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កម្រិតថ្នាក់ដឹកនំា ។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យសម្រិតសម្រាំង និង កែលម្អបន្ថែមលើសេចក្ដីព្រាងកម្រិតបច្ចេកទេសនៃចក្ខុវិស័យនេះ ឱ្យកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយទំាងទម្រង់និងខ្លឹមសារ ជាពិសេសពិនិត្យពិភាក្សារួមគ្នាលើចំណុចសំខាន់ៗមួយចំនួនដែលនៅសេសសល់ មុននឹងដាក់ឆ្លងកិច្ចប្រជុំក្រុមការងារកម្រិតថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នាពេលឆាប់ៗខាងមុខ ៕