Comment are off
កិច្ចប្រជុំពិភាក្សាលើសេចក្ដីព្រាងប្រកាសស្ដីពីនីតិវិធីចំណាយតាមរជ្ជទេយ្យបុរេប្រទានសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ និងសេចក្ដីព្រាងសារាចរស្ដីពីការកែសម្រួលនៃកិច្ចប្រតិបត្តិការចំណាយរបស់រដ្ឋបាលក្រុង ស្រុក
នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធសន្និសីទវីដេអូ Zoom, ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើសេចក្ដីព្រាងប្រកាសស្ដីពីនីតិវិធីចំណាយតាមរជ្ជទេយ្យបុរេប្រទានសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ និងសេចក្ដីព្រាងសារាចរស្ដីពីការកែសម្រួលនៃកិច្ចប្រតិបត្តិការចំណាយរបស់រដ្ឋបាលក្រុង ស្រុក ដែលកិច្ចប្រជុំនេះរៀបចំឡើងដោយអគ្គនាយកដ្ឋានរតនាគារជាតិ និងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងក្រុមការងារពាក់ព័ន្ធនៃគ្រប់អង្គភាពថ្នាក់កណ្ដាលនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលោក លោកស្រីប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជធានី ខេត្ត។