Comment are off
កិច្ចប្រជុំពិភាក្សាលើការសិក្សា និង សំណើសុំលើកទឹកចិត្តគម្រោងវិនិយោគផ្គុំ និង ដំឡើងយានយន្
នារសៀលថ្ងៃទី ៨ ខែ កក្កដា ឆ្នាំ ២០២១, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារលើកទឹកចិត្តគម្រោងវិនិយោគផ្គុំ និង ដំឡើងយានយន្ត បានដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធសន្និសិទវីដេអូ ដើម្បីពិភាក្សាលើការសិក្សា និង សំណើសុំលើកទឹកចិត្តគម្រោងវិនិយោគផ្គុំ និង ដំឡើងយានយន្ត ។ កិច្ចប្រជុំមានការចូលរួមពីតំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, អគ្គនាយកដ្ឋានពន្ធដារ, អគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា និង អគ្គនាយកដ្ឋានគោលនយោបាយ ។
កិច្ចប្រជុំនេះបានពិភាក្សាលើរបៀបវារៈចំនួន ៣ រួមមាន៖ ១) របាយការណ៍សិក្សាស្តីពីគោលការណ៍រួមក្នុងការផ្តល់ការលើកទឹកចិត្តដល់គម្រោងវិនិយោគផ្គុំ និង ដំឡើងទោចក្រយានយន្ត និង ត្រីចក្រយានយន្ត, ២) សំណើសុំបន្ថែមម៉ាក និង ម៉ូដែលរថយន្តថ្មីសម្រាប់គម្រោងវិនិយោគផ្គុំ និង ដំឡើងរថយន្តប្រភេទ IKD របស់ក្រុមហ៊ុន ដេហាន អូតូ (ខេមបូឌា) ឯ.ក និង ៣) សំណើសុំការអនុគ្រោះពន្ធ និង អាករពិសេសនានាពាក់ព័ន្ធនឹងការនាំចូលគ្រឿងបំណែកបង្គ្រប់របស់កង់បីអគ្គិសនី ប្រភេទ CKD របស់ក្រុមហ៊ុន Onion Mobility Co., Ltd ៕