កិច្ចប្រជុំពិភាក្សាលើសំណើសុំបន្តនីតិវិធីអនុវត្តគម្រោងវិនិយោគអភិវឌ្ឍន៍តំបន់ទេសចរណ៍ធម្មជាតិ និង វប្បធម៌របស់ក្រុមហ៊ុន SEA PAC INVESTMENT CO., LTD
នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារសម្រាប់កិច្ចប្រជុំ “ច្រកចេញចូលតែមួយ” បានដឹកនាំកិច្ចប្រជុំពិភាក្សាលើសំណើសុំបន្តនីតិវិធីអនុវត្តគម្រោងវិនិយោគអភិវឌ្ឍន៍តំបន់ទេសចរណ៍ធម្មជាតិ និង វប្បធម៌របស់ក្រុមហ៊ុន SEA PAC INVESTMENT CO., LTDដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអនុរដ្ឋលេខាធិការ, ថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសនៃអគ្គនាយកដ្ឋានពន្ធដារ, អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា, អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ, តំណាងក្រុមហ៊ុនឯកជន ព្រមទាំងសមាជិកក្រុមការងារ ។កិច្ចប្រជុំនេះបានពិនិត្យលើទិដ្ឋភាពអនុវត្តគម្រោងវិនិយោគ, ការបំពេញលក្ខខណ្ឌនានាតាមការសម្រេចរបស់រាជរដ្ឋាភីបាល និង ការបន្តនីតិវិធីវិនិយោគ ស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន សំដៅជំរុញការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និង ការប្រមូលចំណូល ព្រមទាំងការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍។