កិច្ចប្រជុំពិភាក្សាលើវឌ្ឍនភាពនៃការអនុវត្តកម្មវិធីនានានៃប្រព័ន្ធគាំពារសង្គម នា ពេល កន្លងមក ពិសេស កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធ នឹងជំងឺកូវីដ-១៩
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាជាតិគាំពារសង្គម ដោយ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាអនុប្រធាន និងសមាជិកក្រុមប្រឹក្សាជាតិគាំពារសង្គម និងគណៈកម្មាធិការប្រតិបត្តិនៃក្រុមប្រឹក្សាជាតិគាំពារសង្គម ព្រមទាំងថ្នាក់ដឹកនាំមកពីក្រសួង-ស្ថាប័នពាក់ ព័ន្ធនានា ដើម្បីពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពនៃការអនុវត្តកម្មវិធីនានានៃប្រព័ន្ធគាំពារសង្គម នា ពេល កន្លងមក ពិសេស កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធ នឹងជំងឺកូវីដ-១៩, ការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារសម្រាប់បុគ្គលនៃវិស័យ សាធារណៈ និងយន្តការតាមដាន និងវាយតម្លៃប្រព័ន្ធគាំពារសង្គម, នាព្រឹកថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០២០, នៅ ទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
ប្រភព៖ ហ្វេសប៊ុកក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ