Comment are off
កិច្ចប្រជុំពិភាក្សាលើការរៀបចំអនុក្រឹត្យស្តីពីការលើកទឹកចិត្តវិនិយោគ
នារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារចូលរួមរៀបចំច្បាប់ស្តីពីវិនិយោគ និងច្បាប់ស្តីពីតំបន់សេដ្ឋកិច្ចពិសេស បានដឹកនាំសម្របសម្រួលកិច្ចប្រជុំពិភាក្សាលើការរៀបចំអនុក្រឹត្យស្តីពីការលើកទឹកចិត្តវិនិយោគ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ ,តំណាងអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួង និងសមាជិកក្រុមការងារ។ គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីបន្តពិនិត្យពិភាក្សាប្រមូលធាតុចូលពាក់ព័ន្ធនឹងការលើកទឹកចិត្តវិនិយោគដើម្បីត្រៀមរៀបចំអនុក្រឹត្យលើកទឹកចិត្តគម្រោងវិនិយោគទៅតាមវិស័យ/សកម្មភាពនានា ឱ្យបានសមស្របទៅតាមបរិបទនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។