កិច្ចប្រជុំពិភាក្សាពីការរៀបចំសាងសង់អគារសិក្សានិងហេដ្ឋារចនាសម្ព័ន្ធគាំទ្រសម្រាប់ការងារកសាងសមត្ថភាពនិងវិក្រឹតការមន្ត្រីរាជការ
នារសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានសម្របសម្រួលកិច្ចប្រជុំពិភាក្សាពីការរៀបចំសាងសង់អគារសិក្សានិងហេដ្ឋារចនាសម្ព័ន្ធគាំទ្រសម្រាប់ការងារកសាងសមត្ថភាពនិងវិក្រឹតការមន្ត្រីរាជការ របស់វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, សាលាភូមិន្ទរដ្ឋបាលនៃក្រសួងមុខងារសាធារណៈ, និងសាលាបណ្ឌិតសភាវិជ្ជាជីវៈតុលាការនៃក្រសួងយុត្តិធម៌ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ និងជានាយកសាលាភូមិន្ទរដ្ឋបាល,ឯកឧត្តមរដ្ឋលេខាធិការក្រសួងយុត្តិធម៌, ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គលេខាធិការក្រសួងយុត្តិធម៌, ឯកឧត្តមនាយកវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតរដ្ឋប្រធានរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ និងតំណាងមកពីអង្គភាពពាក់ព័ន្ធ។ គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីកំណត់ទស្សនាទាននិងគោលការណ៍រួមនៃការរៀបចំសាងសង់អគារក្នុងទីតាំងរួម, មានរចនាបថរួម និងប្រកបដោយផាសុកភាពក្នុងការសិក្សាស្រាវជ្រាវ ។