កិច្ចប្រជុំពិភាក្សាការពារគម្រោងថវិកាឆ្នាំ ២០១៩ កម្រិតថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
នាព្រឹកថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០១៨ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន និងជាប្រធានក្រុមការងារថវិកាកម្រិតបច្ចេកទេស នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងសហការី បានអញ្ជើញចូលរួមប្រជុំពិភាក្សាការពារគម្រោងថវិកាឆ្នាំ ២០១៩ កម្រិតថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមកិច្ចសហការដឹកនាំដោយឯកឧត្តម វង្សី វិស្សុត និងឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងដោយមានការចូលរួមពីក្រុមការងារថវិកា នៃគ្រប់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទាំងថ្នាក់កណ្ដាល និងថ្នាក់មូលដ្ឋាន។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដើម្បីពិនិត្យពិភាក្សាឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត លើគម្រោងថវិកាឆ្នាំ ២០១៩ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលគ្រប់អង្គភាពបានគ្រោងមក ក្នុងគោលដៅធ្វើយ៉ាងណាឱ្យកញ្ចប់ថវិកាឆ្នាំ២០១៩ ដែលក្រសួងនឹងទទួលបាន មានភាពសុក្រឹត គ្រប់ជ្រុងជ្រោយ និងអាចអនុវត្តទៅបានប្រកបដោយប្រសិទ្ធភាព និងគុណភាពខ្ពស់។