កិច្ចប្រជុំពិភាក្សាកម្រិតបច្ចេកទេសជាមួយអគ្គនាយកដ្ឋានថវិកា លើគម្រោងចំណូល-ចំណាយថវិកាឆ្នាំ២០២៣ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្
នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គលេខាធិការ និងជាប្រធានក្រុមការងារថវិកាកម្រិតបច្ចេកទេសរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងសហការីក្រុមការងារថវិកាកម្រិតបច្ចេកទេស បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាកម្រិតបច្ចេកទេសជាមួយអគ្គនាយកដ្ឋានថវិកា លើគម្រោងចំណូល-ចំណាយថវិកាឆ្នាំ២០២៣ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីក្រុមការងារថវិកានៃគ្រប់អង្គភាពក្រោមឱវាទក្រសួង ទាំងថ្នាក់កណ្ដាល និងថ្នាក់មូលដ្ឋាន។ កិច្ចប្រជុំពេញមួយថ្ងៃនេះត្រូវបានរៀបចំឡើងដើម្បីពិនិត្យពិភាក្សាលើរបៀបវារៈសំខាន់ៗចំនួន ២ គឺ ១. ផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២៣-២០២៥ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ២. គម្រោងចំណូល-ចំណាយថវិកាឆ្នាំ២០២៣ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីជាមូលដ្ឋានសម្រាប់កិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំនាពេលខាងមុខ។