Comment are off
កិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការកសាង និងអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (SAM) សម្រាប់ប្រើប្រាស់ផ្ទៃក្នុងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្
នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គលេខាធិការ និងជាអនុប្រធានក្រុមការងារទទួលបន្ទុកប្រព័ន្ធគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋប្រចាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានសម្របសម្រួលដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការកសាង និងអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (SAM) សម្រាប់ប្រើប្រាស់ផ្ទៃក្នុងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធនៃអគ្គលេខាធិការដ្ឋាន និងអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដើម្បីពិនិត្យពិភាក្សាលើរបៀបវារៈចំនួន ៣ គឺ ១.) ការធ្វើសន្ធានកម្មរវាងប្រព័ន្ធ SAM និងប្រព័ន្ធ SARMIS, ២.) ការដាក់ឱ្យអនុវត្តនូវប្រព័ន្ធ SAM សម្រាប់ផ្ទៃក្នុងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ៣.) ផ្សេង២។