Comment are off
កិច្ចប្រជុំពិនិត្យ និងពិភាក្សាលើគម្រោងវិនិយោគសាធារណៈ ៣ ឆ្នាំ រំកិល ២០២១-២០២៣ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
នារសៀលថ្ងៃទី ០៦ ខែ មីនា ឆ្នាំ ២០២០ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំសម្របសម្រួលកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើគម្រោងវិនិយោគសាធារណៈ ៣ ឆ្នាំ រំកិល ២០២១-២០២៣ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពីតំណាងនៃគ្រប់អង្គភាពថវិកាក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទាំងថ្នាក់កណ្ដាល និងថ្នាក់មូលដ្ឋាន។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដើម្បីពិនិត្យពិភាក្សាប្រមូលធាតុចូលបន្ថែមពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងគោលដៅឱ្យការរៀបចំ និងបូកសរុបគម្រោងវិនិយោគសាធារណៈ ៣ ឆ្នាំ រំកិល ២០២១-២០២៣ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អាចប្រព្រឹត្តទៅដោយរលូនប្រកបដោយប្រសិទ្ធភាពខ្ពស់ គ្រប់ជ្រុងជ្រោយ និងទាន់ពេលវេលា។