Comment are off
កិច្ចប្រជុំពិនិត្យ និងផ្ទៀងផ្ទាត់គម្រោងចំណូល ចំណាយថវិកាឆ្នាំ២០១៧ ជាមួយអង្គភាពថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ នៅទីស្តីការសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារថវិកាកម្រិតបច្ចេកទេស (ក.ថ.ប) បានដឹកនាំសម្របសម្រួលកិច្ចប្រជុំពិនិត្យ និងផ្ទៀងផ្ទាត់គម្រោងចំណូល រក្ចំណាយថវិកាឆ្នាំ២០១៧ ជាមួយអង្គភាពថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងគោលដៅធានាដល់ការបូកសរុបគម្រោងចំណូល ចំណាយថវិកាឆ្នាំ២០១៧ កាន់តែមានសុក្រឹតភាព សង្គតិភាព ព្រមទាំងមានមូលដ្ឋានគ្រប់គ្រាន់ សម្រាប់ការត្រៀមក្នុងកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំក្រសួង។