Comment are off
កិច្ចប្រជុំពិនិត្យសេចក្ដីព្រាងចក្ខុវិស័យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឆ្នាំ២០៣០
នារសៀលថ្ងៃទី ១៩ ខែ មករា ឆ្នាំ ២០២២ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងាររៀបចំចក្ខុវិស័យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកម្រិតថ្នាក់ដឹកនាំ បានដឹកនាំកិច្ចប្រជុំពិនិត្យសេចក្ដីព្រាងចក្ខុវិស័យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឆ្នាំ២០៣០ ដោយមានការចូលរួមពីឯកឧត្តម លោក លោកស្រី និង សមាជិក សមាជិកាក្រុមការងាររៀបចំចក្ខុវិស័យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កម្រិតបច្ចេកទេស ។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យពិភាក្សា លើលទ្ធផលនៃការកែសម្រួលសេចក្តីព្រាងចក្ខុវិស័យក្រសួង ដែលបានរៀបចំដោយក្រុមការងាររៀបចំចក្ខុវិស័យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកម្រិតបច្ចេកទេស ស្របតាមស្មារតីនៃកិច្ចប្រជុំក្រុមការងារកម្រិតថ្នាក់ដឹកនាំ កាលពីថ្ងៃ ១២ ខែ មករា ឆ្នាំ ២០២២ កន្លងទៅ ។
បន្ទាប់ពីបានប្រជុំពិភាក្សាគ្នាយ៉ាងផុលផុសរួចមក ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋលេខាធិការ បានណែនាំក្រុមការងារឱ្យបន្តពិនិត្យសម្រិតសម្រាំង និង កែលម្អបន្ថែមទៀត លើសេចក្តីព្រាងចក្ខុវិស័យដ៏មានសារសំខាន់នេះ ឱ្យកាន់តែគ្រប់ជ្រុងជ្រោយ និង ល្អប្រសើរថែមទៀត ៕