កិច្ចប្រជុំពិនិត្យលើការរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពីការកែសម្រួលមាត្រា១៥ នៃអនុក្រឹត្យលេខ ១១១ អនក្រ.បក ចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០០៥ ស្តីពីការអនុវត្តច្បាប់ស្តីពីវិសោធនកម្ម នៃច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា
នាព្រឹកថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០១៨ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារសម្រាប់កិច្ចប្រជុំ “ច្រកចេញចូលតែមួយ” បានដឹកនាំកិច្ចប្រជុំពិនិត្យលើការរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពីការកែសម្រួលមាត្រា១៥ នៃអនុក្រឹត្យលេខ ១១១ អនក្រ.បក ចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០០៥ ស្តីពីការអនុវត្តច្បាប់ស្តីពីវិសោធនកម្ម នៃច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែលពិភាក្សាផ្តោតលើការផ្តល់ការលើកទឹកចិត្តសម្រាប់គម្រោងមានលក្ខណៈ ជាការពង្រីកបន្ថែម ដោយមានការចូលរួមពីឯកឧត្តមអនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, តំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសមាជិកក្រុមការងារដែលមានសមាសភាពមកពីអគ្គនាយកដ្ឋានគោលនយោបាយ, អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា, អគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយដ្ឋានទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធ។