កិច្ចប្រជុំពិនិត្យពិភាក្សាអំពីសេចក្ដីព្រាងច្បាប់ស្ដីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈថ្
នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ តាមរយៈប្រព័ន្ធសន្និសីទវីដេអូ Zoom, ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិនិត្យពិភាក្សាអំពីសេចក្ដីព្រាងច្បាប់ស្ដីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈថ្មី ក្រោមការដឹកនាំសម្របសម្រួលដោយឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយមានការចូលរួមពីតំណាងក្រសួងមុខងារសាធារណៈ និងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃគ្រប់អង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងជួបពិភាក្សាលម្អិតបន្ថែមទៀតលើមាត្រាមួយចំនួន ដើម្បីប្រមូលធាតុចូលបន្ថែមធ្វើការកែសម្រួលលើសេចក្ដីព្រាងច្បាប់ស្ដីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈថ្មី ឱ្យកាន់តែមានភាពគ្រប់ជ្រុងជ្រោយ និងស្របតាមបទដ្ឋានគតិយុត្តជាធរមាន។