កិច្ចប្រជុំពិនិត្យពិភាក្សាជាមួយអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធ អំពីមុខងាររបស់មន្ទីរ សហវ រាជធានី-ខេត្ត ក្នុងការចូលរួមគ្រប់គ្រងការប្រមូលចំណូលពីទ្រព្យសម្បត្តិរដ្ឋ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ
នារសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធសន្និសីទវីដេអូ Zoom, ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានសម្របសម្រួលរៀបចំកិច្ចប្រជុំពិនិត្យពិភាក្សាជាមួយអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធ អំពីមុខងាររបស់មន្ទីរ សហវ រាជធានី-ខេត្ត ក្នុងការចូលរួមគ្រប់គ្រងការប្រមូលចំណូលពីទ្រព្យសម្បត្តិរដ្ឋ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធនៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធ, លោក លោកស្រីប្រធានមន្ទីរ សហវ រាជធានី-ខេត្ត និងក្រុមការងារពាក់ព័ន្ធនៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដើម្បីជួបពិភាក្សាប្រមូលធាតុចូល និងស្វែងរកដំណោះស្រាយលើបញ្ហាប្រឈមមួយចំនួនដែលមន្ទីរបានជួបប្រទះក្នុងអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនពាក់ព័ន្ធនឹងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋនៅថ្នាក់ក្រោមជាតិ ក្នុងគោលដៅរៀបចំមុខងារភារកិច្ចរបស់មន្ទីរឱ្យបានកាន់តែច្បាស់លាស់ស្របតាមច្បាប់ និងបទដ្ឋានគតិយុត្តជាធរមាន។