កិច្ចប្រជុំពិនិត្យពិភាក្សាជាមួយនិយ័តករអាជីវកម្មអចលវត្ថុនិងបញ្ចាំ អំពីមុខងាររបស់មន្ទីរ សហវ រាជធានី-ខេត្ត ក្នុងការគ្រប់គ្រងការប្រមូលចំណូលពីអាជីវកម្មអចលនវត្ថុ និងបញ្ចាំ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ
នាព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធសន្និសីទវីដេអូ Zoom, ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានសម្របសម្រួលរៀបចំកិច្ចប្រជុំពិនិត្យពិភាក្សាជាមួយនិយ័តករអាជីវកម្មអចលវត្ថុនិងបញ្ចាំ អំពីមុខងាររបស់មន្ទីរ សហវ រាជធានី-ខេត្ត ក្នុងការគ្រប់គ្រងការប្រមូលចំណូលពីអាជីវកម្មអចលនវត្ថុ និងបញ្ចាំ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអគ្គនាយក និងមន្ត្រីជំនាញនៃនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ, លោក លោកស្រីប្រធានមន្ទីរ សហវ រាជធានី-ខេត្ត និងក្រុមការងារពាក់ព័ន្ធនៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដើម្បីជួបពិភាក្សាប្រមូលធាតុចូល និងស្វែងរកដំណោះស្រាយលើបញ្ហាប្រឈមមួយចំនួនដែលមន្ទីរបានជួបប្រទះក្នុងអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ក្នុងគោលដៅរៀបចំមុខងារភារកិច្ចរបស់មន្ទីរឱ្យបានកាន់តែច្បាស់លាស់ស្របតាមច្បាប់ និងបទដ្ឋានគតិយុត្តជាធរមាន។