Comment are off
កិច្ចប្រជុំពិនិត្យពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីលទ្ធផលនៃការអនុវត្តថវិកាឆមាសទី១ និងការប៉ាន់ស្មានលទ្ធផលនៃការអនុវត្តថវិកាឆ្នាំ២០២១
នាព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធសន្និសីទវីដេអូ Zoom, ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានអញ្ជើញចូលរួមប្រជុំពិនិត្យពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីលទ្ធផលនៃការអនុវត្តថវិកាឆមាសទី១ និងការប៉ាន់ស្មានលទ្ធផលនៃការអនុវត្តថវិកាឆ្នាំ២០២១ ក្រោមអធិបតីភាពដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងថ្នាក់ដឹកនាំគ្រប់អង្គភាពថ្នាក់កណ្ដាលនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដើម្បីជួបពិភាក្សាលម្អិត និងប្រមូលធាតុចូលបន្ថែមលើសេចក្ដីព្រាងរបាយការណ៍ដែលបានរៀបចំរួច ក្នុងគោលដៅឱ្យការរៀបចំរបាយការណ៍ត្រួតពិនិត្យពាក់កណ្ដាលឆ្នាំ នៃការអនុវត្តច្បាប់ថវិកាឆ្នាំ២០២១ ជូនប្រមុខរាជរដ្ឋាភិបាល រដ្ឋសភា និងព្រឹទ្ធសភា នៅក្នុងខែកក្កដា ឆ្នាំ២០២១ នេះ បានទាន់ពេលវេលា គ្រប់ជ្រុងជ្រោយ និងស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន។