កិច្ចប្រជុំពិនិត្យពិភាក្សាលើគម្រោងចំណូល-ចំណាយថវិកាសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ របស់គ្រប់អង្គភាពថវិកាក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទាំងថ្នាក់កណ្ដាល និងថ្នាក់មូលដ្ឋាន
នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធសន្និសីទវីដេអូ Zoom, អគ្គលេខាធិការដ្ឋានក្នុងនាមជាក្រុមការងារថវិកាបច្ចេកទេសនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបើកកិច្ចប្រជុំពិនិត្យពិភាក្សាលើគម្រោងចំណូល-ចំណាយថវិកាសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ របស់គ្រប់អង្គភាពថវិកាក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទាំងថ្នាក់កណ្ដាល និងថ្នាក់មូលដ្ឋាន ដោយមានការចូលរួមពីសំណាក់ក្រុមការងារថវិកាពីគ្រប់សាមីអង្គភាពថវិកាទៅតាមកាលវិភាគដែលបានកំណត់ ក្នុងរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១។ កិច្ចប្រជុំដ៏មានសារសំខាន់នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យ និងពិភាក្សាលម្អិតលើគម្រោងចំណូល-ចំណាយថវិកាសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ របស់គ្រប់អង្គភាពថវិកាក្រោមឱវាទក្រសួង សំដៅធានាឱ្យបាននូវគុណភាព ប្រសិទ្ធភាព និងភាពគ្រប់ជ្រុងជ្រោយស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន មុននឹងឈានទៅដល់ការរៀបចំកិច្ចប្រជុំពិភាក្សាកម្រិតថ្នាក់ដឹកនាំអង្គភាពថវិកានាពេលខាងមុខ។