Comment are off
កិច្ចប្រជុំពិនិត្យពិភាក្សាលើវឌ្ឍនភាពការរៀបចំចក្ខុវិស័យរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
នារសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធ Online “Zoom”, ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើវឌ្ឍនភាពការរៀបចំចក្ខុវិស័យរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីលោកអគ្គលេខាធិការងទទួលបន្ទុក លោកស្រីប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធ នៃនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ ដើម្បីពិនិត្យសេចក្ដីព្រាងឯកសារទស្សនាទាន ក៏ដូចជាផែនការអនុវត្តការងារជំហានបន្ត ក្នុងគោលដៅឱ្យការរៀបចំឯកសារចក្ខុវិស័យរបស់ក្រសួង អាចសម្រេចបានទាន់ពេលវេលាស្របតាមការណែនាំរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។