កិច្ចប្រជុំពិនិត្យពិភាក្សាអំពីប្រព័ន្ធទូទាត់អេឡិចត្រូនិក (e-Payment) ផ្សារភ្ជាប់នឹងប្រព័ន្ធ NRMIS និងនីតិវិធីប្រើប្រាស់ជំហានទី១
នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គលេខាធិការ និងជាប្រធានក្រុមការងារវាយតម្លៃសមិទ្ធកម្ម និងផ្ដល់ការលើកទឹកចិត្ត នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំសម្របសម្រួលកិច្ចប្រជុំពិនិត្យពិភាក្សាអំពីប្រព័ន្ធទូទាត់អេឡិចត្រូនិក (e-Payment) ផ្សារភ្ជាប់នឹងប្រព័ន្ធ NRMIS និងនីតិវិធីប្រើប្រាស់ជំហានទី១ ដែលកិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដោយមានកិច្ចសហការជាមួយអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងដោយមានការអញ្ជើញចូលរួមពីសំណាក់ក្រុមការងារ ក.ស.ល និងមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានរតនាគារជាតិ និងអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធ ដើម្បីពិនិត្យពិភាក្សាលើរបៀបវារៈមួយចំនួនដូចខាងក្រោម៖១.បទបង្ហាញអំពីប្រព័ន្ធទូទាត់អេឡិចត្រូនិក (e-Payment) ផ្សារភ្ជាប់នឹងប្រព័ន្ធ NRMIS និងនីតិវិធីប្រើប្រាស់ជំហានទី១២.យន្តការបង់ប្រាក់រង្វាន់របស់អង្គភាពប្រមូលចំណូល ចូលគណនីប្រាក់រង្វាន់រួមរបស់ កសហវ និង៣.ផ្សេងៗ។