Comment are off
កិច្ចប្រជុំពិនិត្យពិភាក្សាលើការកែសម្រួលនិងបំពេញបន្ថែមមន្រ្តីនិងបុគ្គលិកជាប់កិច្ចសន្យាសម្រាប់ឆ្នាំ២០២០
នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើការកែសម្រួលនិងបំពេញបន្ថែមមន្រ្តីនិងបុគ្គលិកជាប់កិច្ចសន្យាសម្រាប់ឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអគ្គលេខាធិការ លោកប្រធាននាយកដ្ឋានបុគ្គលិក លោក លោកស្រីអនុប្រធាននាយកដ្ឋាន និងប្រធានការិយាល័យ ព្រមទាំងមន្រ្តីជំនាញពាក់ព័ន្ធ។
កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យអំពីលក្ខខណ្ឌជ្រើសរើសមន្រ្តីនិងបុគ្គលិកជាប់កិច្ចសន្យា ព្រមទាំងធ្វើការកែសម្រួលនិងបំពេញបន្ថែមមន្រ្តីនិងបុគ្គលិកជាប់កិច្ចសន្យាសម្រាប់ឆ្នាំ២០២០ ស្របតាមទំហំការងារនិងតម្រូវការជាក់ស្តែងក្នុងការប្រើប្រាស់មន្រ្តីនិងបុគ្គលិកជាប់កិច្ចសន្យានៅតាមបណ្តាអគ្គនាយកដ្ឋាន និងអង្គភាពក្រោមឱវាទក្រសួង។ ចុងបញ្ចប់នៃកិច្ចប្រជុំនេះ ឯកឧត្តមបណ្ឌិតសភាចារ្យប្រធានអង្គប្រជុំ បានណែនាំ
ដល់នាយកដ្ឋានទទួលបន្ទុក ត្រូវពិនិត្យ រៀបចំបែងចែក និងគ្រប់គ្រងមន្រ្តីនិងបុគ្គលិកជាប់កិច្ចសន្យាទៅតាមទំហំការងារនិងតម្រូវការចាំបាច់ ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព។