Comment are off
កិច្ចប្រជុំពិនិត្យពិភាក្សាលើការកត់ត្រា និងចុះបញ្ជីសារពើភណ្ឌយានយន្តរបស់អគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
នារសៀលថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០១៩ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំសម្របសម្រួលកិច្ចប្រជុំពិនិត្យពិភាក្សាលើការកត់ត្រា និងចុះបញ្ជីសារពើភណ្ឌយានយន្តរបស់អគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីតំណាងអង្គភាពប្រើប្រាស់មួយចំនួនក្រោមឱវាទក្រសួង ដែលបានពិនិត្យឃើញថាបានកត់ត្រា និងចុះបញ្ជីយានយន្តក្នុងបញ្ជីសារពើភណ្ឌរបស់អគ្គលេខាធិការដ្ឋានជាបន្តបន្ទាប់រហូតមកដល់បច្ចុប្បន្ន។ កិច្ចប្រជុំត្រូវបានរៀបចំឡើងដើម្បីពិនិត្យពិភាក្សាលើការកត់ត្រា និងចុះបញ្ជីសារពើភណ្ឌយានយន្ត របស់អង្គភាពពាក់ព័ន្ធ ក្នុងគោលដៅឱ្យការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់ក្រសួងទាំងមូលកាន់តែមានសុក្រឹតភាព គុណភាព និងគ្រប់ជ្រុងជ្រោយ។