កិច្ចប្រជុំពិនិត្យពិភាក្សាពាក់ព័ន្ធនឹងការរៀបចំសេចក្ដីព្រាងឯកសារចក្ខុវិស័យ និងយុទ្ធសាស្ត្ររបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
នារសៀលថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០១៨ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានសម្របសម្រួលដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាពាក់ព័ន្ធនឹងការរៀបចំសេចក្ដីព្រាងឯកសារចក្ខុវិស័យ និងយុទ្ធសាស្ត្ររបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីគ្រប់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទាំងអស់។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដើម្បីពិគ្រោះយោបល់ ប្រមូលធាតុចូលបន្ថែម ក៏ដូចជាស្នើសុំកិច្ចសហការពីគ្រប់អង្គភាព ក្នុងគោលបំណងឱ្យការរៀបចំឯកសារចក្ខុវិស័យ និងយុទ្ធសាស្ត្ររបស់ក្រសួងអាចប្រព្រឹត្តទៅដោយរលូន គ្រប់ជ្រុងជ្រោយ និងប្រកបដោយគុណភាព។ ឯកសារចក្ខុវិស័យ និងយុទ្ធសាស្ត្ររបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គឺជាឯកសារដ៏មានសារៈសំខាន់មានគោលដៅពង្រឹង និងអភិវឌ្ឍសមត្ថភាពស្ថាប័ន ក្នុងន័យផ្សារភ្ជាប់ និងគាំទ្រដល់ការអនុវត្តចក្ខុវិស័យ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលឱ្យកាន់តែទទួលបានភាពជោគជ័យ។