កិច្ចប្រជុំពិនិត្យពិភាក្សាលើវឌ្ឍនភាព បញ្ហាប្រឈម ទិសដៅអនុវត្តបន្ត និងការចូលរួមអនុវត្តតួនាទីភារកិច្ចរបស់ក្រុមការងារកសាងសមត្ថភាព ក្នុងការដឹកនាំ និងតម្រង់ទិសនៃការអនុវត្ត “ផែនការយុទ្ធសាស្ត្រកសាង និងអភិវឌ្ឍសមត្ថភាព”
នៅព្រឹកថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ ២០១៨ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាងសមត្ថភាពរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើវឌ្ឍនភាព បញ្ហាប្រឈម ទិសដៅអនុវត្តបន្ត និងការចូលរួមអនុវត្តតួនាទីភារកិច្ចរបស់ក្រុមការងារកសាងសមត្ថភាព ក្នុងការដឹកនាំ និងតម្រង់ទិសនៃការអនុវត្ត “ផែនការយុទ្ធសាស្ត្រកសាង និងអភិវឌ្ឍសមត្ថភាព” ក្នុងក្របខណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី ៣ ជាពិសេស ការអនុវត្តការបណ្តុះបណ្តាល និងវិក្រឹតការសមត្ថភាពជូនមន្ត្រីរាជការ លើមុខជំនាញសេដ្ឋកិច្ច និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឱ្យមានលក្ខណៈប្រមូលផ្តុំ ជាប្រព័ន្ធ គ្រប់ជ្រុងជ្រោយ ព្រមទាំងសំដៅជំរុញកិច្ចការកសាងនិងអភិវឌ្ឍសមត្ថភាព ឱ្យសម្រេចបានជោគជ័យ និងប្រកបដោយប្រសិទ្ធភាព ដោយមានការចូលរួមពី ឯកឧត្តមអគ្គលេខាធិការ ឯកឧត្តមនាយកវិទ្យាស្ថាន អគ្គនាយករង និងថ្នាក់ដឹកនាំជាតំណាងនៃគ្រប់អង្គភាពក្រោមឱវាទក្រសួង។