Comment are off
កិច្ចប្រជុំពិនិត្យពិភាក្សា និងសម្អាតជាចុងក្រោយលើសេចក្ដីព្រាងប្រកាសស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃច្រកចេញចូលតែមួយទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (ច.ច.ម ទីស្ដីការក្រសួង)
នារសៀលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៧ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន បានដឹកនាំសម្របសម្រួលរៀបចំកិច្ចប្រជុំពិនិត្យពិភាក្សា និងសម្អាតជាចុងក្រោយលើសេចក្ដីព្រាងប្រកាសស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃច្រកចេញចូលតែមួយទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (ច.ច.ម ទីស្ដីការក្រសួង) ជាមួយតំណាងអង្គភាពដែលមានសមត្ថកិច្ចផ្ដល់សេវាសាធារណៈនៅក្នុងទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ កិច្ចប្រជុំនេះ មានគោលបំណងធានាសង្គតិភាព តម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព ទាំងទិដ្ឋភាពច្បាប់ និងទិដ្ឋភាពបច្ចេកទេស នៃការផ្តល់សេវាសាធារណៈរបស់ជូនសាធារណជន និងគ្រោងដាក់ឱ្យដំណើរការ ច.ច.ម ទីស្ដីការក្រសួង នៅពេលឆាប់ៗខាងមុខ។